ថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង បានចូលរួមកិច្ចប្រជុំ កែសម្រួល មុខងារ និងភារកិច្ចជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ.។ កិច្ចប្រជុំនេះផងដែរប្រព្រឹត្តិទៅនៅសាលប្រជុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។